ប៉ៃលិន៖ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក
ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
សហការជាមួយសមាគមសង្គហៈមិត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត
យ៉េត វីណែល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីដែលជានិវត្តជនរបស់មន្ទីរសហវខេត្ត, រតនាគារខេត្ត, សាខាពន្ធដារខេត្ត, សាខាគយ និងរដ្ឋាករខេត្តផងដែរ។
សូមអរគុណ!